Skip to content

All podcasts

Rean Ruos Podcast

Monyputhy Ly · 205 episodes

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀ

Recent from Rean Ruos Podcast

ផ្អាក ដើម្បីបន្ត

Ep. 205 · 9m

រៀនរស់ផតខាស់បានចាប់ផ្តើមដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ 2021 មកម្ល៉េះ ហើយក្នុងរយៈពេលជាងប្រាំឆ្នាំមកនេះ ខ្ញុំក៏បានផលិតជាង ២០០ វគ្គផងដែរ។ បើនិយាយត្រង់ទៅ ក្នុងដំណើរការងារនេះ ខ្លួនខ្ញុំក៏បានលូតលាស់ច្រើន

ហេតុអ្វីការសម្រេចចិត្តឥឡូវពិបាកម្ល៉េះ?

Ep. 204 · 32m

ពេលខ្លះការជ្រើសរើសពិបាក មិនមែនដោយសារគ្មានជម្រើសទេ ប៉ុន្តែដោយសារខ្លាចបាត់បង់ជម្រើស។ ធម្មតា បើជ្រើសរើសប្តេជ្ញានឹងមួយ យើងក៏ត្រូវលះបង់នឹងជម្រើសសេសសល់ផ្សេងទៀត។ ហើយដោយសារតែខ្លាចជ្រើសរើសខុស ស្តាយនឹ

អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot

Ep. 203 · 18m

អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់? <p class="font-claude-response-body break-words whitespace-normal l

យូរទៅលែងចេះគិតដោយខ្លួនឯង?

Ep. 202 · 35m

ក្នុងវគ្គនេះ យើងពិភាក្សាអំពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម មកលើការគិតរបស់យើង។ ទម្លាប់តែស្តាប់ពីគំនិតអ្នកដទៃ រហូតដល់តែលែងចេះគិតដោយខ្លួនឯង និងមានភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។ កុំន

អារម្មណ៍កក់ក្តៅរម្លាយភាពឯកោ

Ep. 201 · 31m

ចូលឆ្នាំទៅស្រុក។ ទៅតាមការឱ្យតម្លៃរបស់ខ្មែរក្នុងវេលាបុណ្យប្រពៃណីមួយនេះ យើងតែងឱ្យតម្លៃទៅលើការជួបជុំគ្នា ជាមួយនឹងគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រលាញ់ ព្រោះវាជាអ្វីដែលផ្តល់ភាពកក់ក្តៅមកកាន់ជីវិតយើង។

Listen to Rean Ruos Podcast

Follow Rean Ruos Podcast and thousands of other podcasts in Glanced.

Get Started

Try free for 14 days. No credit card required.